APKMod » Игры » Карточные » Sabsuch - Khmer Card Game

Sabsuch - Khmer Card Game

Sabsuch - Khmer Card Game
  • Разработчик:
    Me24
  • Версия:
    1.0.0
  • Категория:
    Игры / Карточные
  • Требования:
    Android 4.4+
  • Просмотров:
    74
0 голосов
ល្បែងអង្គឌូ គឺជាល្បែងដែលគេលេងជាការកំសាន្តនៅពេលជួបជុំគ្នា ឬ ជួបជុំបងប្អូន។

* របៀបលេង *
- ពេលលោកចូលលេងលើកទីមួយ លោកអ្នកនឹងមានទឹកប្រាក់​ ១,០០០​ រៀល
- ជ្រើសរើសទឹកប្រាប់ដែលលេងក្នុងមួយទឹក មុននិងចូលទៅកាន់ទំព័រលេង
- ល្បែងនិងចែកបៀអោយអ្នកចំនួន ៦ សន្លឹកជាបន្ដបន្ទាប់ ដែលមានចំនួន ៤ ទូរ
- ចំនួនអ្នកលេងមាន ៤ ទូរ រួមទាំងខ្លួនយើងផងដែរ ហើយ​ ៣ទូរ ផ្សេងទៀតជា AI Player ដែលបៀទាំងនោះវានឹងរៀបដោយខ្លួន​ឯង
- បៀដែលត្រូវរៀប គឺរៀប ៣ លើ នឹង ៣ ក្រោម
- ក្នុងករណីពិសេសទី១ ៖ បៀទាំង ៦ សន្លឹកមាន ៤ សន្លឹកដូចគ្នា មានន័យថាបៀរបស់អ្នក ឈ្នះដោយស្វ​យប្រវត្ដ ដោយអ្នកលេងផ្សេងទៀតសងត្រលប់មកអ្នកវិញ គឺ ៖ ១០​ ទឹក (លុយក្នុង១ទឹក x ១០)
- ក្នុងករណីពិសេសទី២ ៖ បៀទាំង ៦ សន្លឹកមាន ៣ សន្លឹកដូចគ្នា មានន័យថាបៀរបស់អ្នកអាចរៀបវាជាបៀខាងក្រោមដែលមានតម្លៃស្មើរ ៥​ ទឹក (លុយក្នុង១ទឹក x ៥ទឹក)
- ក្នុងករណីពិសេសទី៣ ៖ បៀទាំង ៦ អ្នកអាចរៀបបៀខាងក្រោយអោយមានផលបូកស្មើរ ៩ ឬ ៨ ហើយបៀខាងលើមានផលបូកស្មើរ ៩ ឬ ៨ មានន័យថាបៀរបស់អ្នក ផ្ទុះ អ្នកទទួលបាន ២ ទឹក​ (លុយក្នុង១ទឹក x ២ទឹក)
- ក្នុងករណីពិសេសទី៤ ៖ បៀទាំង ៦ អ្នកអាចរៀបបៀខាងក្រោយមានស្លឹកបៀប្រភេទ j ឬ Q ឬ K មានន័យថាបៀខាងក្រោយរបស់អ្នកធំជាងបៀដែលមានផលបូកស្មើរ ៩ ឬ ៨ (៣ទឹក) ហើយបៀខាងលើមានផលបូកស្មើរ ៩ ឬ ៨ មានន័យថាបៀរបស់អ្នក ផ្ទុះ អ្នកទទួលបាន ២ ទឹក​ (លុយក្នុង១ទឹក x (បៀខាងក្រោម៣ទឹក បៀខាងលើ១ទឹក))
-ក្នុងករណីបៀខាងក្រោម ឬ បៀខាងលើ ទាំង៣ សុទ្ធតែជាបៀប្រភេទដូចគ្នាមានន័យថាបៀនោះមានតម្លៃ ៣ទឹក (លុយក្នុង១ទឹក x ៣ទឹក)
- បៀសន្លឹក 10 , J , Q , K ផលបូបបៀទាំងនោះមានតម្លៃស្មើរ ០
*ចំណាំ ៖ ការរៀបបៀអ្នកអាចរៀបទៅតាម ស្ថានភាព ហើយមិនអាចរៀបបៀខាងលើធំជាង បៀខាងក្រោមដាច់ខាង
* បើលោកអ្នកចាញ់អស់ទឹកប្រាក់ លោកអ្នកអាចចុចមើលវីដេអូពាណិជ្ជកម្មដើម្បីទទួលបានទឹកប្រាក់បន្ថែម ១ពាន់រៀល ​(1,000 ៛) ។

* ចំណាំ * យើងមិនត្រូវការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងទឹកប្រាក់ពិតរបស់អ្នកនោះទេ។ យើងគ្រាន់តែប្រើប្រាស់ទឹកប្រាក់សិប្បនិម្មិតនៅក្នុងហ្គេមតែប៉ុណ្ណោះ។

ទាញយកការកំសាន្តរបស់អ្នកឥឡូវនេះ!
Скачать Sabsuch - Khmer Card Game на андроид бесплатно
Скачать Sabsuch - Khmer Card Game v1.0.0 (APK)
17.1 MB
Скачать с Google Play
Комментарии (0)
Кликните на изображение чтобы обновить код, если он неразборчив